You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយ ចិត្តសាស្រ្ត និងសភាពការវិវត្តន៍ការថ្មីៗ

ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយ ចិត្តសាស្រ្ត និងសភាពការវិវត្តន៍ការថ្មីៗ

ស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង រសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំនយោបាយ ចិត្តសាស្រ្ត និងសភាពការវិវត្តន៍ថ្មីៗ និងផ្សព្វផ្សាយអំពីជងឺឆ្លងប្រភេទថ្មី (មេរោគកូរ៉ូណា) ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្ត និងដើម្បីពង្រឹងវិន័យ គោលជំហរ សតិអារម្មណ៍ ដល់នាយ នាយរងកងរាជអាវុធហត្ថគ្រប់រូបឱ្យមានមនសិការស្នេហាជាតិ មានឆន្ទៈមោះមុត ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ក្ដាប់ជាប់នូវសភាពការណ៍ជាតិ អន្តរជាតិថ្មីៗ និងជ្រួតជ្រាបនូវតួនាទីភារកិច្ច បេសកកម្មកងរាជអាវុធហត្ថក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោក លោកស្រីនាយការិយាល័យ លោក មេបញ្ជាការ លោក លោកស្រីមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨ និងនាយទាហាន នាយទាហានរងទាំងអស់ ចំណុះបញ្ជាការកងរាជអាវុធហត្ថខេត្ត។