លោក វរសេនីយ៍ទោ ឡឹក ចំរើន បានផ្សព្វផ្សាយអំពីជំងឺឆ្លងថ្មី និងវិធីបង្ការ!

ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក វរសេនីយ៍ទោ ឡឹក ចំរើន មេបញ្ជាការង តំណាងលោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានផ្សព្វផ្សាយអំពីជំងឺឆ្លងថ្មី (មេរោគកូរ៉ូណា) និងវិធីបង្ការ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត ឱ្យបានជ្រួលជ្រាបទាំអស់គ្នា និងដល់ក្រុមគ្រួសារឱ្យយល់អំពីគ្រោះថ្នាក់ ភាពកាចសាហាវ និងការចម្លងមេរោគនេះ។ ណែនាំពីរបៀបប្រើប្រាស់ម៉ាស់ វិធីសាស្ត្របង្ការ ទប់ស្កាត់ ការពារ និងធ្វើពលកម្មសម្អាតបរិស្ថាន ក្នុងនោះដែរអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំងអស់ក៏បានចូលរួមធ្វើអនាម័យតាមកងឯកភាពរបស់ខ្លួនផងដែរ។