បាត់ដំបងៈ វេលាម៉ោង ១៤ និង៥០នាទី ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធរណីជួញដូរ នូវសារធាតុញៀន។ មុខពេលកើតហេតុ កម្លាំងការិយាល័យជំនាញ បានប្រើប្រាស់ភ្នាក់ងារសម្ងាត់ បានបង្កប់ខ្លួន ហើយទាក់ទងទិញគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ៣០ ម៉ឺនរៀល ពីអ្នកបុរស ០១ នាក់ មិនស្គាល់សាវតា
ហើយណាត់ទីតាំងដោះដូរគ្រឿងញៀននៅចំណុចបន្ទប់លេខ ៣០៥ ផ្ទះសំណាក់ហូលីដេ ស្ថិតក្នុងមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ លុះដល់ម៉ោង ១៥ និង០០ នាទី ថ្ងៃ.ខែ.ឆ្នាំ ដដែលកម្លាំងយើងបានចូលទៅដល់ក្នុងបន្ទប់លេខ ៣០៥ ប៉ុន្តែជនសង្ស័យបានដឹងខ្លួនមុន ហើយបានយកគ្រឿងញៀនម៉ាទឹកកក ចាក់ចូលទៅក្នុងបង្គន់អស់ ហើយយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ដែលនៅក្នុងបន្ទប់ផ្ទះសំណាក់ ដើម្បីធ្វើការសាកសួរ ។ ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា៖
គ្រឿងញៀនដែលខ្លួនចាក់ចូលក្នុងបង្គន់គឺទិញពីឈ្មោះ ធុច សុភារុណ ចំនួន ០១ កញ្ចប់ តម្លៃ ៣០ ម៉ឺនរៀល កាលពីវេលម៉ោង ១៤ និង៣០ នាទី ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ ។ បន្ទាប់មកយើងបាន អោយជនសង្ស័យ ទាក់ទងទៅឈ្មោះ ធុច សុភារុណ ដើម្បីទិញគ្រឿងញៀនម៉ាទឹកកក ៣០ ម៉ឺនរៀល បន្ថែមទៀត ហើយណាត់ទីតាំងដោះដូរ នៅមុខផ្ទះសំណាក់ហូលីដេ។
បន្ទាប់មកនៅវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ កម្លាំងការិយាល័យបានឃាត់ខ្លួនឈ្មោះ ធុច សុភារុណ នៅមុខផ្ទះសំណាក់ ហូលីដេ ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យករួមមាន៖
០១.គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា ( ទឹកកក ) ចំនួន ០៦ កញ្ចប់ មានទម្ងន់ ១១០.៦៨ ក្រាម
០២.ទូរស័ព្ទដៃចំនួន ០៤ គ្រឿង
០៣.ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៦ គ្មានផ្លាកលេខ
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងអាវុធហត្ថខេត្តបាត់ដំបង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។
