ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការផ្សព្វផ្សាយការងារបង្ការ ទប់ស្កាត់ ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មី (កូរ៉ូណា) ដែលមានប្រភពមកពីទីក្រុងហ្វូហាន ប្រទេសចិន។ ក្រោយពីបានធ្វើការផ្សព្វផ្សាយចប់ កម្លាំងក៏បានធ្វើពលកម្ម និងអនាម័យបោសសំអាត បរិវេណទីបញ្ជាការផងដែរ។