កណ្តាល៖ ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រជុំជួរផ្សព្វផ្សាយអំពីជំងឺឆ្លងថ្មី (មេរោគកូរ៉ូណា) ដើម្បីឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តយល់ជ្រួតជ្រាប និងពិធីបង្ការការឆ្លងជំងឺផ្សេងៗតាមផ្លូវដង្ហើម និងប្រើប្រាស់ម៉ាស វិធីសាស្ត្របង្ការ ទប់ស្កាត់ ការពារ និងធ្វើពលកម្មសម្អាតជុំវិញបន្ទាយ។ ក្នុងនោះដែរអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំងអស់ ក៏បានចូលរួមធ្វើអនាម័យ តាមកងឯកភាពរបស់ខ្លួន ដែលមាននាយទាហាន នាយទាហានរងចូលរួមជាច្រើនរូបទៀតផងដែរ។