You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៤ ខែមករា ឆ្នាំ២០២០!

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៤ ខែមករា ឆ្នាំ២០២០!

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៤ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងមជ្ឈមណ្ឌល នាយរងសាលា នាយការិយាល័យ វរអន្តរាគមន៍ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ខ្លឹមសារប្រជុំរួមមាន៖ ត្រួតពិនិត្យការងារដែលបានអនុវត្តសប្តាហ៍កន្លងទៅតាមជំនាញនីមួយៗ, ផ្សព្វផ្សាយផែនការស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ពិធីបុណ្យព្រះសពសម្តេចព្រះធម្មលិខិត លាស់ ឡាយ, ផ្សព្វផ្សាយផែនការស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ពិធីបុណ្យមាឃបូជា, ផ្សព្វផ្សាយវេនប្រចាំការនៅមណ្ឌលប្រតិបត្តិការ និងវេងប្រចាំការប៉ុស្តិ៍កណ្តាល។