ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការផ្សព្វផ្សាយការងារបង្ការ ទប់ស្កាត់ ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មី (កូរ៉ូណា) ដែលមានប្រភពមកពីទីក្រុងហ្វូហាន ប្រទេសចិន ដើម្បីឱ្យនាយ នាយរងអាវុធហត្ថទាំងអស់យល់ជ្រួតជ្រាប និងវិធីបង្ការការឆ្លងជំងឺផ្សេងៗតាមផ្លូវដង្ហើមផងដែរ។