ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការផ្សព្វផ្សាយការងារបង្ការ ទប់ស្កាត់ ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មី (កូរ៉ូណា) ដែលមានប្រភពមកពីទីក្រុងហ្វូហាន ប្រទេសចិន ដើម្បីឱ្យនាយ នាយរងអាវុធហត្ថទាំងអស់យល់ជ្រួតជ្រាប និងវិធីបង្ការការឆ្លងជំងឺផ្សេងៗតាមផ្លូវដង្ហើម ក្រោយពីបានធ្វើការផ្សព្វផ្សាយចប់ កម្លាំងក៏បានធ្វើពលកម្ម និងអនាម័យបោសសំអាត បរិវេណទីបញ្ជាការផងដែរ។