ប៉ៃលិន៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន លោក វរសេនីយ៍ត្រី យឹម យ៉េន តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រជុំជួរផ្សព្វផ្សាយអំពីជំងឺឆ្លងថ្មី (មេរោគកូរ៉ូណា) ដល់សិក្ខាកាម នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន និងណែនាំបានជ្រួលជ្រាបដល់ក្រុមគ្រួសារឱ្យយល់អំពីគ្រោះថ្នាក់ ភាពកាចសាហាវ និងការចម្លងមេរោគនេះ ក្រោយពីបានធ្វើការផ្សព្វផ្សាយចប់ កម្លាំងក៏បានធ្វើពលកម្ម និងអនាម័យបោសសំអាត បរិវេណទីបញ្ជាការផងដែរ។