You are currently viewing អាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ!

អាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី៖ នៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មីន មេបញ្ចាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបបទល្មើសព្រៃឈើនៅខាងក្រោយកាស៊ីណូលោកឧកញ៉ា ទ្រីភាព ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង រ៉ាបូ រ៉ាន់ឌី កម្លាំងបានប្រទះឃើញម៉ូតូដឹកឈើចំនួន ៥គ្រឿង តែបានទំលាក់ឈើចោលចំនួន ៤គ្រឿងហើយបើករត់គេចខ្លួនបាត់ កម្លាំងបានរឹបអូសឈើលេខ១ ចំនួន២០ ដុំស្មើ ២.៩៩៨ ម៉ែត្រត្រីគុណ ក្នុងនោះ (សុក្រម១៧ ដុំស្មើ ១.៨៧៦ម៉ែត្រត្រីគុណ ពពេល៣ ដុំស្មើ ១.១២២ម៉ែត្រត្រីគុណ)ម៉ូតូកែច្នៃ១គ្រឿង។
បច្ចុប្បន្នវត្ថុតាងប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវរក្សាទុក។