ព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី មាស សំរិទ្ធ មេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្ដមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលទទួលមរណៈភាពនៅថ្ងៃសៅរិ៍ ០១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២២ និង០០នាទីយប់ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសរីសោភ័ណ ខេត្តបន្ទាយមានជ័យ។