កំពង់ចាមៈ ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅវេលាម៉ោង០៦ និង០០ នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀមចំនួន ០៥នាក់ដឹកនាំដោយលោកមេបញ្ជាការស្រុក
បានចុះទៅជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃ០៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិខែលជ័យ ឃុំអូរស្វាយ ដែលបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ធ ដោយរបើកដំបូលស័ង្កសី ចំនួន០៥ខ្នង របើកជញ្ជាំង០១ខ្នង របើកក្បឿង០១ខ្នង រលំរោងបាយប៉ុស្តិ៍នគរបាលឃុំអូរស្វាយ០១ខ្នង សរុបចំនួន០៨ខ្នង ។