ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែមករា ទិសដៅខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយករងបជ្ឈមណ្ឌល មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី/ខេត្ត នាយការិយាល័យ វរអន្តរាគមន៍ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ខ្លឹមសារប្រជុំរួមមាន៖ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែមករា ទិសដៅខែកុម្ភៈ ត្រួតពិនិត្យផែនការ ស្តីពីការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ពិធីបុណ្យថ្វាយព្រះភ្លើង សម្តេចព្រះធម្មលិខិត លាស់ ឡាយ ត្រួតពិនិតផែនការស្តីពិកិច្ចការពារសន្តិសុខ រក្សាសណ្តាបធ្នាប់ ក្នងពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ និងមតិបូកសរុបរបស់លោក នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។