សៀមរាប៖ នៅវេលាម៉ោង ០៦:៣០ នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស (មេតាំហ្វេតាមីន) ចំនួន ០៥កញ្ចប់, ម៉ូតូ ០២គ្រឿង, ទូរស័ព្ទ ០៣គ្រឿង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។