You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរថយន្តមួយគ្រឿងករណីដឹកឈើគ្មានលិខិតអនុញ្ញាត

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរថយន្តមួយគ្រឿងករណីដឹកឈើគ្មានលិខិតអនុញ្ញាត

មណ្ឌលគិរី៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី និងកម្លាំងអាវុធហត្ថស្រុកកែវសីមា បានបង្ក្រាបបានរថយន្ត(កាមរី)០១គ្រឿង ដឹកឈើនាងនួនចំនួន ៥៤ដុំ នៅចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយបានឃាត់ខ្លួនអ្នកបើកបរម្នាក់ ឈ្មោះ ស៊ូ ចាន់រិត ប្រុស អាយុ ៦១ឆ្នាំ ។

ជនសង្ស័យ និងវត្ថុតាងប្រគល់ឲ្យដែនជម្រកសត្វព្រៃកែវសីមាដើម្បីបន្តនីតិវិធី។