រតនគិរី៖ នៅវេលាម៉ោង ១៣:១៥នាទី ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការស្រុក បានធ្វើការចុះល្បាត និងបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចផ្លូវទៅក្រុមហ៊ុន៧២ ភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានប្រទះឃើញម៉ូតូកែច្នៃ ចំនួន ០២គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតច្បាប់ រីឯជនសង្ស័យជាម្ចាស់ម៉ូតូបានរត់គេចខ្លួន និងដកហូតឈើចំនួន ០៨ដុំ។
បច្ចុប្បន្នវត្ថុតាង យកមករក្សាទុកបណ្ដោះអាសន្ននៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ។