រតនៈគិរីៈ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនៈគិរី បានប្រារព្វពិធី ប្រកាសផ្ទេរមុខតំណែងនាយការិយាល័យហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី វ៉ា ស៊ិនភិរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន៍ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ដែលមានការចូលរួមពី មេបញ្ជាការរងខេត្ត ប្រធានមន្ទីរ ការិយាល័យ មេបញ្ជាការ ស្រុក ក្រុង ស្នាក់ការ និងនាយ នាយរង ចំណុះបញ្ជាការដ្ឋានខេត្ត និង នាយ នាយរង ពលអាវុធហត្ថ ខេត្តរតនៈគិរី។