ព្រះសីហនុ៖ វេលាម៉ោង ១៦:០៥ នាទី រសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបាន ព័ត៌មានថាកើតមានគ្រោះអគ្គីភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅចំណុចភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សីលា បានចុះទៅដល់កន្លែងកើតហេតុ និងបានជួយអន្តរាគមន៍សង្រ្គោះ បាញ់ទឹកពន្លត់ និងមានការចូលរួមសហការពីប្រជាពលរដ្ឋ ជិតខាងមន្រ្តីអាជ្ញាធរ មូលដ្ឋានស្រុក។
ផ្ទះរងគ្រោះជាកម្មសិទ្ធរបស់ឈ្មោះ លឹម លន់ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅចំណុចកើតហេតុខាងលើ ហេតុការណ៍ខាងលើ មិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ ឬប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ រីឯមូលហេតុ ឆាបឆេះមិនទាន់ដឹងច្បាស់នៅឡើយ រង់ចាំសមត្ថកិច្ចជំនាញស្រាវជ្រាវបន្ត។