You are currently viewing អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីគ្រឿងញៀន

អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីគ្រឿងញៀន

ព្រៃវែង៖ នៅម៉ោង១១ និង៣០ នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងលោកព្រះរាអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ផានី មេបញ្ជាការរងទទួលការងារយុត្តិធម៌ បានពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្សយ័បានចំនួន៣ នាក់ឈ្មោះ យូ សុភក្ត័ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ១២ សង្កាត់ស្រះចក ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ, ឈ្មោះ ជី វិរៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ១២ សង្កាត់ស្រះ ចកខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ និងឈ្មោះ ម៉ឺន រ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបររត់កង់បី រស់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកមានថ្នាំញៀន ២កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង, ម៉ូតូកង់បី (ផាស់អាប់ ០១គ្រឿង)។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តព្រៃវែង កសាងសំណុំរឿងបញ្ជូលទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។