ភ្នំពេញ៖ នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ដួង ចោម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម ចាន់ថន អតីតនាយការិយាល័យគ្រប់គ្រងបៀវត្ស នាយកដ្ឋានហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថ ដែលសពតម្កល់ធ្វើបុណ្យនៅផ្ទះលេខ២០ អា សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។