ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) នៃបញ្ជាការដ្ឋាន កងរាជអាវុធហ្ថលើផ្ទៃប្រទេស បានដឹកនាំសិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៤ ធ្វើទស្សនកិច្ចសិក្សានៅ វិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីតួនាទីភារកិច្ច រចនាសម្ព័ន្ធ និងប្រវត្តិរបស់រដ្ឋសភាជាតិ។