You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី ៖ នៅវេលាម៉ោង ១២:៤០នាទី ថ្ងៃទី០១ ខែគុម្ភៈ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្តូងមាស សហការជាមួយកម្លាំងអាវុធហត្ថខេត្ត និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ទោ ចាន់ សារិន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិតាំងម្លូរ ឃុំញ៉ាង ស្រុកអណ្ដូងមាស ដោយបានប្រទះឃើញម៉ូតូកែច្នៃចំនួន ០៥គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត។
ឃាត់ខ្លួនជនសង្ស័យជាម្ចាស់ម៉ូតូ ចំនួន ០៤នាក់ ចំណែកឈើមួយចំនួន មិនទាន់វាស់វែង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងប្រគល់ឱ្យមន្ត្រីជំនាញដើម្បីបន្តនីតិវិធី។