You are currently viewing អាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ ដកហូតបានវត្ថុតាងមួយចំនួន

អាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ ដកហូតបានវត្ថុតាងមួយចំនួន

រតនគិរី៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយ លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ចុះបង្រ្កាបបទល្មើសព្រៃឈើ នៅចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង លទ្ធផលដហូតបានឈើប្រភេទសុក្រម ៩៣ដុំ, កកោះ ៤៣ដុំ, ធ្នង់ ៥៤០គីឡូក្រាម បច្ចុប្បន្នវត្ថុតាងប្រគល់ជួនរដ្ឋបាលព្រៃឈើ។