រតនគិរី៖ នៅវេលាម៉ោង ១៣:១៥នាទី ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការស្រុក បានចុះបង្ក្រាបបទល្មើសព្រៃឈើចំនួនពីរគោលដៅ គឺនៅនៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលជនមិនស្គាល់អត្តសញ្ញាណបានដឹកយកលាក់ទុក ដោយរឹមអូសឈើចំនួន ០៧ដុំ ក្នុងចំការចន្ទី និងនៅត្រង់ចំណុចភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលជនមិនស្គាល់អត្តសញ្ញាណបានដឹកយកលាក់ទុក រឹបអូសឈើចំនួន ០៥ដុំ ក្នុងចំការកៅស៊ូ និងចំការចេក។
បច្ចុប្បន្នវត្ថុតាងឈើខាងលើ បានដឹកជញ្ជូនយកមករក្សាទុកបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ា រង់ចាំមន្ត្រីជំនាញធ្វើការវាស់វែង និងចាត់វិធានការទៅតាមនីតិវិធី។