You are currently viewing ឧត្ដមសេនីយ៍ឯក សេង សុង ដឹកនាំប្រជុំត្រួតពិនិត្យបញ្ជីសារពើភណ្ឌ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

ឧត្ដមសេនីយ៍ឯក សេង សុង ដឹកនាំប្រជុំត្រួតពិនិត្យបញ្ជីសារពើភណ្ឌ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ឯក សេង សុង មេបញ្ជាការង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងសហការី បានអញ្ជើញបំពេញបេសកកម្មនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ដោយមានការអញ្ជើញចូលរួមពី លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងទទួលជំនាញ នាយការិយាល័យជំនាញ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថទាំង៩ក្រុង-ស្រុក ផងដែ។