ព្រះសីហនុ៖ វេលាម៉ោង ១៩:៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី០៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កម្លាំងបានដកហូតវត្ថុតាងម្សៅសថ្លា ចំនួន ១៥កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង, ដែកកេះចំនួន ១០, ដបជក់ ចំនួន០២, ខ្សៀជក់ ចំនួន០២, ក្បាលមាន់ផ្សារ ចំនួន០១, កន្ត្រៃ ចំនួន០៣ និងថង់សម្រាប់ខ្ចប់ថ្នាំមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត កសាងសំណុំរឿងតាមនីតីវិធី។