You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការរុករក និងបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការរុករក និងបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការជាមួយ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និង កម្លាំងទាហានវរៈ១០២ ដឹកនាំដោយ លោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការស្រុក បានធ្វើការចុះស្រាវជ្រាវរុករកទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ បានប្រទះឃើញបទល្មើសព្រៃឈើចំនួន ០២គោលដៅ៖ គោលដៅទី១ ត្រង់ចំណុចនិយាមកា(០៧៧២៣៨៦-១៥១៨៣៦៨) បានប្រទះឃើញឈើចំនួន ១៨ដុំ ក្នុងចំការចន្ទីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិសាស្ត្រ ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងគោលដៅទី២ ត្រង់ចំណុចនិយាមកា (០៧៧១៦០៧-១៥១៨៨៩២) បានប្រទះឃើញឈើចំនួន ១៤ដុំ ស្ថិតនៅក្បែរចំការចេក ក្នុងភូមិសាស្រ្ត ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ វត្ថុតាងឈើទាំងពីរគោលដៅខាងលើត្រូវបានជនមិនស្គាល់អត្តសញ្ញាណបានដឹកយកលាក់ទុកនៅភូមិសាស្ត្រខាងលើ។
បច្ចុប្បន្នវត្ថុតាងឈើខាងលើ កម្លាំងបានធ្វើរឹបអូស និងដឹកជញ្ជូនយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បណ្ដោះអាសន្ន ដើម្បីរង់ចាំទុកប្រគល់ជូនទៅឱ្យមន្ត្រីជំនាញ ធ្វើការវាស់វែង និងចាត់វិធានការទៅតាមនីតិវិធី។