You are currently viewing តំណាង លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញចុះសាកសួរសុខទុក្ខ មន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ!

តំណាង លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញចុះសាកសួរសុខទុក្ខ មន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ!

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់ឱ្យលោក វរសេនីយ៍ត្រី សុង រ៉ុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន ដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោក អនុសេនីយ៍ទោ លន់ ភាព សមាជិកមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជ័យសែន ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ និងនាំយកនូវថវិកាដែលបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់លោកមេបញ្ជាការ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួន ៤.០០០.០០០រៀល (បួនលានរៀល) ទៅប្រគល់ជូនផងដែរ។