You are currently viewing កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសព្រៃឈើចំនួន ៣ គោលដៅ រឹបអូសបានវត្ថុតាងមួយចំនួន!

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសព្រៃឈើចំនួន ៣ គោលដៅ រឹបអូសបានវត្ថុតាងមួយចំនួន!

មណ្ឌលគិរី៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី និងកម្លាំងអាវុធហត្ថស្រុកកែវសីមា បានបង្ក្រាបបានម៉ូតូកែច្នៃចំនួន ០២គ្រឿង រឹបអូសបានឈើនាងនួនសរុបចំនួន ២៦ដុំនៅចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា (ម្ចាស់គេចខ្លួន) ។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកែវសីមា។
ក្នុងនោះផងដែរកម្លាំងបានសហការបង្ក្រាបចំនួន ០២លើកគោលដៅទី១ នៅចំណុចភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា លទ្ធផលបង្ក្រាបបានរថយន្តកាមរី ០១គ្រឿង ឈើកកោះចំនួន ១៨ដុំ (ម្ចាស់គេចខ្លួន)។ គោលដៅទី២ នៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា លទ្ធផលបង្ក្រាបបានឈើសុក្រមចំនួន ០៣ដុំ ជញ្ជីងថ្លឹងឈើ ០២គ្រឿង។ បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើកែវសីមា ដើម្បីបន្តនីតិវិធី។