ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងមជ្ឈមណ្ឌល នាយរងសាលា នាយការិយាល័យ វរអន្តរាគមន៍ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ខ្លឹមសារប្រជុំរួមមាន៖ ត្រួតពិនិត្យការងារដែលបានអនុវត្តសប្តាហ៍កន្លងទៅតាមជំនាញនីមួយៗ, ត្រួតពិនិត្យចុងក្រោយផែនការស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ពិធីបុណ្យមាឃបូជា, ផ្សព្វផ្សាយផែនការស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាពជូន ឯកឧត្តម Bounnhang Vorachith អគ្គលេខាធិការ គណៈកម្មាធិការកណ្តាលនៃគណៈបក្សប្រជាជនឡាវ និងជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា, ផ្សព្វផ្សាយផែនការស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីសមយុទ្ធនាគមាសឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការស្តីពីយុទ្ធដំណើរទ័ព ទៅស្រុកជុំគិរី ខេត្តកំពត។