ពោធិ៍សាត់ៈ នៅវេលាម៉ោង១៣ និង០០ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន ចុះបង្រ្កាបករណីល្បែងស៊ីសង (ជល់មាន់) មួយលើក ស្ថិតនៅចំណុច ភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
បើតាមសំដីភ្នាក់ GRK News បានឱ្យដឹងថា កម្លាំងអាវុធហត្ថស្រុកបាកាន បានធ្វើការចាប់យកវត្ថុតាងរួមមាន៖
០១. មាន់ ចំនួន០២ ក្បាល
០២. ម៉ូតូ ចំនួន ០៥ គ្រឿង
០៣. ទ្រុងសំរាប់ក្រុងមាន់ ចំនួន ០២ និងវត្ថុតាងមួយចំនួនទៀត។
វត្ថុតាងខាងលើ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន យកមករក្សាទុក ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ។