សូមបួងសួងដល់វត្ថុសក្តិសិទ្ធិ តាមបីបាច់ថែរក្សា
និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ
ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់
៧៥ឆ្នាំ ឈានចូល ៧៦ឆ្នាំយើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ប្រកបដោយ
កតញ្ញូតាធម៌ ជាមួយនឹងការគោរពជូនពរ បវរសួស្តី សិរីមង្គល វិបុលសុខ
មហាប្រសើរដ៏ថ្លៃថ្លាជូន សម្តេចវិបុលសេនាភក្តី សូមប្រកប
ដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា មានជន្មាយុ
យឺនយូរ និងសម្រេចបានជោគជ័យនូវបេសកកម្មដ៏ឧត្តុងឧត្តម ក្នុងការដឹកនាំ
ស្ថាប័ននីតិប្បញ្ញត្តិ នាំមកនូវសុខសន្តិភាព វឌ្ឍនភាព សម្បូររុងរឿងជូនជាតិ
និងប្រជាជនជាទីស្នេហានៃយើង។
សូម សម្តេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ ប្រកបដោយពុទ្ធពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕
សូម គោរពជូនពរពី
នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់