ភ្នំពេញ៖ នៅថ្ងៃពុធ ទី៥ ខែ កុម្ភៈ ឆ្នាំ២០២០ ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ដួង ចោម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន វិចិត្រ មេបញ្ជាការរង កងទ័ពជើងគោក ដែលសពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។