កំពត៖ នៅរសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច សមាសភាពចូលរួមក្នុងផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីសមយុទ្ធនាគមាសឆ្នាំ២០២០ នាខែមីនា ឆ្នាំ២០២០ ខាងមុខ។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានមានចូលរួមពីសំណាក់លោក មេបញ្ជាការ មេបញ្ជាការរង តំណាងអង្គភាពអាវុធហត្ថចំនួន៥ខេត្ត (តាកែវ.កណ្ដាល.កំពង់ស្ពឺ.កំពត.ព្រះសីហនុ)។