You are currently viewing ថវិកាជាង ៣០ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព នាយអាវុធហត្ថទទួលមរណៈភាព

ថវិកាជាង ៣០ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព នាយអាវុធហត្ថទទួលមរណៈភាព

ព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្រ្តីក្រោមឱវាទ បាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣០,០៥២,៥០០រៀល ទៅប្រគល់ជូនគ្រួសារ សពលោក អនុសេនីយ៍ទោ ប៉ុល សុផល មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រៃវែង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ កន្លងទៅ។ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានឱ្យដឹងថា ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគ ដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរថវិកាចំនួន ៥.០០០.០០០រៀល គឺជាថវិកាផ្ទាល់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។