ភ្នំពេញ៖នៅថ្ងៃទី០៦ខែកុម្ភ:ឆ្នាំ២០២០ នៅមហាអយ្យការអមតុលាការកំពូលបានបេីកកិច្ចប្រជុំគណៈមេប្រយោគស្តីពីការរៀបចំប្រឡងយកសញ្ញាបត្រជាន់ខ្ពស់មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថជំនាន់ទី២៤ក្រោមអធិបតីភាពឯកឧត្តមអ៊ុក គឹមសិទ្ធិអគ្គព្រះរាជអាជ្ញារងអមតុលាការកំពូលដោយមានការអញ្ជេីញចូលរូមពីសំណាក់លោកវ៉េងប៊ុនធឿនព្រះរាជអាជ្ញាអមតុលាការកំពូល លោកឧត្តមសេនីយ៍ឯកប្រាក់សិទ្ធិមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯកស៊ិនសូផាន្នីមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងលោកវរសេនីយ៍ឯក អ៊ុយសុធានាយការិយាល័យហ្វឹកហ្វឺនកងរាជអាវុធហត្ថលេីផ្ទៃប្រទេស។
ពិធីប្រជុំគណៈមេប្រយោគស្តីពីការរៀបចំប្រឡងយកសញ្ញាបត្រជាន់ខ្ពស់មន្ត្រីនគរបាលយុត្តិធម៌
- Post author:Sery Vutha
- Post published:February 6, 2020
- Post category:បញ្ជាដឹកនាំ / បទបញ្ជា / ផែនការណែនាំ