You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញបើកវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថលើកទី១ ឆ្នាំ២០២០!

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញបើកវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថលើកទី១ ឆ្នាំ២០២០!

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថលើកទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក និងសិក្ខាកាមជាច្រើនរូបទៀត។
ក្នុងពិធីបើកវគ្គនេះលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានលើកឡើងថា សិក្ខាកាមទាំងអស់ត្រូវគោរពវិន័យ ខិតខំរៀនសូត្រ និងតាមដានស្តាប់ដោយយកចិត្តទុកដាក់បំផុត ជាពិសេសកក់ត្រាពេលលោកគ្រូឧទ្ទេសនាមពន្យល់ គ្រប់មេរៀនទាំងអស់ ។ ជាមួយគ្នានោះសិក្ខាកាមត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យត្រឹមត្រូវ រក្សាបានរបៀបរៀបរយក្នុងថ្នាក់រៀន ដោយហាមដាច់ខាតរាល់ការនិយាយរំខានដល់ការរៀនសូត្ររបស់សិក្ខាកាម និងការធ្វើឲ្យខូចខាតដោយចេតនាសម្ភារៈក្នុងថ្នាក់រៀនផងដែរ ។
លោកឧត្តមសេនីយ៍ បានបន្តថាចំពោះវគ្គហ្វឹកហ្វឺននេះ ការរៀនសូត្រគឺជាការធ្វើទំនើបកម្ម និងបំពេញជំនាញបន្ថែមជូននាយទហាន នាយទហានរង ដើម្បីពង្រឹងសមត្ថភាព ផ្តល់ជំនាញតាមរយៈការហ្វឹកហ្វឺនបន្តក្នុងមួយឆ្នាំ៣ដង ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបន្តថា ការរៀនសូត្រជាចក្ខុវិស័យរយៈពេលវែងរបស់អង្គភាព និងសម្រាប់នាយទាហាន នាយទហានរង គឺការកសាងមូលដ្ឋាគ្រឹះនៃការបណ្តុះបណ្តាល ជាពិសេសគឺជំនាញ ដែលតម្រូវឱ្យមានការខិតខំរៀនសូត្រ ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័នសមស្រប និងមានចំណេះដឹង និងបទពិសោធន៍ពិតប្រាកដ ៕