You are currently viewing ឧត្តមសេនីយ៍ ឡា ឡៃ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែមករា ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០!

ឧត្តមសេនីយ៍ ឡា ឡៃ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែមករា ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០!

តាកែវ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៦ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោក ឧត្តមសេនីយ៍ ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបការងារខែមករា ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទរី អនុប្រធានមន្ទីរ នាយការិល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។