You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យភូមិសាស្ត្រ ដើម្បីការពារសន្តិសុខសម្រាប់ពិធីសមយុទ្ធនាគមាស!

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យភូមិសាស្ត្រ ដើម្បីការពារសន្តិសុខសម្រាប់ពិធីសមយុទ្ធនាគមាស!

កំពត៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្តលើផ្ទៃប្រទេស និងផែនការលេខ០៥/២០២០ផ.ក ស្ដីពីកិច្ចការពាសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីសមយុទ្ធនាគមាស ឆ្នាំ២០២០ នៅស្រុកជុំគីរី ខេត្តកំពត ក្រោមប្រធានបទ “សមយុទ្ធរួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន” នៅថ្ងៃទី១៤/០៣/២០២០ដល់ថ្ងៃទី០១/០៤/២០២០ខាងមុខនេះ។ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យភូមិសាស្ត្រ តម្រាយផ្លូវ និងទីតាំងជាក់ស្ដែង ដើម្បីការពារសន្តិសុខសម្រាប់ពិធីសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ។