សៀមរាប៖ នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក វរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជាការង តំណាង លោក ឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត ចុះសួរសុខទុក្ខ លោក អនុសេនីយ៍ត្រី រ៉ឹម រ៉ង ដែលបានជួបគ្រោះថ្នាក់ចរាចរនឹងកំពុងសំរាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបាននាំយកនូវថវិការចំនួន ១,៤០០,០០០រៀល (១លាន៤សែនរៀល) ប្រគល់ជូនផងដែរ ដើម្បីជួយរំលែក ក្នុងការចំណាយផ្សេងៗ ក្នុងពេលសំរាកព្យាបាល ដោយឡែកនៅថ្ងៃដដែលនេះដែរ លោក មេបញ្ជការមូលដ្ឋានស្រុកជីក្រែង និងគណៈបញ្ជាការឯកភាពស្រុកក្រែង ក៏បាននាំយកថវិការចំនួន ៦០ម៉ឺនជូនលោក អនុសេនីយ៍ត្រី រ៉ឹម រ៉ង ផងដែរ។