You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង និងការសាងសង់អាគារ សេនាធិការដ្ឋាន

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង និងការសាងសង់អាគារ សេនាធិការដ្ឋាន

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមរៀបចំពិធីប្រារព្ធខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសេនាធិការដ្ឋាន របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។