កោះកុង៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បាននាំយកថវិកា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៧.៧២៤.៥០០រៀល ប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ទោ កេន សួន ជំនួយការមូលដ្ឋានក្រុងខេមរភូមិន្ទ កងរាជអាវុធហត្ថខេត្តកោះកុង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។