You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបរោងម៉ាស៊ីអាឈើខុសច្បាប់

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបរោងម៉ាស៊ីអាឈើខុសច្បាប់

កំពង់ស្ពឺ៖ នៅវេលាម៉ោង ០៧ និង ០០នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកបសេដ្ឋ សហការបង្ក្រាបរោងម៉ាស៊ីនអារឈើខុសច្បាប់មួយកន្លែងស្ថិតនៅភូមិត្រពាំងត្រយឹង ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយដកហូតឈើមូល (ឈើទាល) ចំនួន ២២ដុំ ស្មើ២,៩៤៧ម៉ែត្រត្រីគុណ, ម៉ាស៊ីនគោយន្ត ០១គ្រឿង, ម៉ាស៊ីនត្រង់ទីន័រ ០១គ្រឿង, សាក់ស៊ីជើងម៉ាស៊ីន ០១គ្រឿង, ដែករ៉ៃ ០៣ដើម, ផ្លែរណារ ០៧ខ្សែ, រទេះកង់កៅស៊ូ ០១គ្រឿង។
បច្ចុប្បន្នប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋរក្សាទុក និងចាត់ការតាមនីតិវិធី។