You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នាំយកអំណោយ ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នាំយកអំណោយ ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់

កំពង់ចាមៈ ដោយមានបទបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស វេលាម៉ោង ៨:០០ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាកាកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាត់តាំងកម្លាំងអាវុធខេត្ត និងស្រុកកំពង់សៀមចំនួន១៥នាក់
និងមានការចូលរួមពីលោកស្រីអភិបាលស្រុក អាជ្ញាធរឃុំ ភូមិ បានចុះទៅសួរសុខទុក្ខប្រជាពលរដ្ធនៅក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ដែលជួបគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់របើកដំបូល និងរបើកជញ្ជាំងចំនួន ១១ គ្រួសារ និង២អង្គភាព(ក្នុងនោះមានប៉ុស្តិ៍នគរបាលរដ្ឋបាល និងសាលារៀន) កាលពីយប់ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០១៦ និងបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ក្រុមការងារចុះជួយខេត្តកំពង់ចាម និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ ចាម ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះផងដែរ ។
+ ក្នុងនោះរួមមាន
០១. សង្ក័សីប្រវែង(៣ម៉ែត្រ;៣.៦ម៉ែត្រ;៥.៧ម៉ែត្រ)សរុបចំនួន ៧៩សន្លឹក
០២. ក្បឿងចំនួន ៣៥៥សន្លឹក
០៣. ឧបត្ថម្ភអាជ្ញាធរភូមិ ៣នាក់ ៦០.០០០រៀល
សរុបជារួមអស់ថវិកាចំនួន ១.៤៧២.៨០០ រៀល ។
6

66

666

6666

66666