ស្វាយរៀង៖ វេលាម៉ោង ១៥:៣០នាទី ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញ ដឹកនាំដ៏ឈ្លាសវៃរបស់លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ឱ្យមន្ត្រីក្រោមឱវាទថែរក្សា ការពារសណ្ដាប់ធ្នាប់សង្គម ចុះសួរសុខទុក និងជួបឧបត្ថម្ភប្រជាពលរដ្ឋដែលជួបការលំបាកទីទាល់ក្រ ជាក់ស្តែងលោក វរសេនីយ៍ត្រី នូ ណុន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដឹកនាំសហការី បាននាំយកថវិកាចំនួន ៥៨០,០០០៛ (ប្រាំសែនប្រាំបីម៉ឺនរៀល) និង អង្ករ ០៣បេតូច ទៅជួនប្រជាពលរដ្ឋ ០១គ្រួសារ ឈ្មោះ ម៉ឹង ចន្នី ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរគ្មាន កំពុងជួបការលំបាកទីទល់ក្រ និងមានជំងឺប្រចាំកាយ យ៉ាងធ្ងន់ធ្ងរ គ្មានទីជម្រកដែលស្ថិតនៅក្នុង វត្តសន្តិភាព ភូមិចុងព្រែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។