នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យភូមិសាស្ត្រជាក់ស្ដែងតាមដងផ្លូវជាតិ៦A និងផ្លូវជាតិលេខ៦ ដើម្បីត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរក្សាសុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព” ដែលនឹងត្រូវប្រារព្ធរៀបចំធ្វើនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។