កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមឧបត្ថម្ភគាំទ្រ មូលនិធិនៃក្តីស្រឡាញ់ ចំនួន ៤,៥៦៣,០០០រៀល ដើម្បីរួមចំណែកដល់កុមារកំព្រា និងជនពិកា ពិសេសទុគតជន តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ ឯកឧត្តម សរ សុពត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ដើម្បីយកទៅចែកជូន នៅតាមមណ្ឌលមួយចំនួនក្នុងខេត្តកំពង់ស្ពឺ៕