You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ អញ្ជើញផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌដល់មន្រ្តី នគរបាលយុត្តិធម៌!

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ អញ្ជើញផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌដល់មន្រ្តី នគរបាលយុត្តិធម៌!

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកនីតិកម្ម និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌដល់មន្រ្តី នគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ក្នុងពិធីផ្សព្វផ្សាយនេះ លោក ឧត្ដមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកយកមាត្រាខ្លះៗ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមសីលធម៌មន្ត្រីប្រតិបត្តិច្បាប់ ដើម្បីរំលឹកដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ ក្នុងគោលបំណងការចុះបំពេញភារកិច្ចជៀសវាងមានកំហុស។ ក្រោយពីបញ្ចប់កិច្ចផ្សព្វផ្សាយ លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ និងសហការី ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការរង បានអញ្ជើញត្រួតពិនិត្យបន្ទប់ឃាត់ខ្លួនបណ្ដោះអាសន្នផងដែរ៕