You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ១០នាក់ទៅតុលាការ!

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ១០នាក់ទៅតុលាការ!

ព្រះសីហនុ៖ ក្រោមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង ០៩:០០នាទី ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន១០នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបានចុះបង្រ្កាប ចំនួន០៣លើក ក្នុងទីតាំង០៣ផ្សេងៗគ្នា ស្ថិតនៅចំណុចក្រុមទី០៦,ទី១៤ ភូមិ៤ និងក្រុមទី៧ ភូមិ៣ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៨-៩ ខែកុម្ភ: ឆ្នាំ២០២០ (រយះពេល០២ថ្ងៃ)។
វត្ថុតាងដកហូតរួមមាន ម្សៅសរថ្លាម៉ាទឹកកក ចំនួន ០៥កញ្ចប់, ម្សៅសរថ្លា ចំនួន០១កញ្ចប់, ទូរស័ព្ទ ចំនួន ០៥គ្រឿង, ដបជក់ ចំនួន០៣ និងដែកកេះ ចំនួន០៣។