ព្រះវិហារៈ យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខ១៨/២០១៦ ផ ក ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ស្ដីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៦ នៅវេលាម៉ោង១១:០០នាទីថ្ងៃទី១១
ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្វពិធីបិទ ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ កងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកវរ:សេនីយ៍ឯក អឿន វណ្ណៈ មេបញ្ជាការស្ដីទីកងរាជអាវុធ
ហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក នាយការិយាល័យ នាយ នាយរង និងពលអាវុធហត្ថសរុបចំនួន៧១នាក់ ។